* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មានតែមួយក្រុមគត់ដែលបានឡើងទៅជុំបន្ទាប់ក្នុងពានរង្វាន់ Carabao Cup...
ក្រោយពីបញ្ចប់ជុំទី3 នៃពានរង្វាន់ Carabao Cup កាលពីយប់មិញនេះ សង្កេតឃើញថាក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ គឺបានជ្រុះចេញពីពានរង្វាន់មួយនេះស្ទើរតែទាំងអស់ទៅហើយ ប៉ុន្តែនៅសល់តែក្រុម Charlton Athletic មួយក្រុមគត់ ដែលជាក្រុមមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ដែលបានឡើងទៅជុំបន្ទាប់បាន។
ខណៈដែលក្រុមមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ផ្សេងទៀតដូចជា Arsenal, Tottenham, Chelsea, West Ham, Crystal Palace, Brentford, Fulham, Millwall, QPR នឹង Leyton Orient បានជ្រុះចេញអស់បាត់ទៅហើយ។
គួរបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ ក្រុម Charlton Athletic ដែលជាក្រុមមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ នឹងជាក្រុមធ្លាប់មានកេរ្តិ៍ឈ្មោះល្បីកាលពីអតីតកាលផងដែលនោះ គឺកំពុងតែលេងនៅក្នុងលីគលំដាប់ទី3 អង់គ្លរស (Sky Bet League One)។
