អតីត​គ្រូ​​អេស្ប៉ាញ​និង​ Barcelona លោក Luis Enrique កំពុង​ពិភាក្សា​ដើម្បី​ក្លាយ​ជា​គ្រូថ្មី​ប្រេស៊ីល...

សហព័ន្ធកីឡាបាល់ទាត់ប្រេសុីលកំពុងតែពិចារណាតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ នឹង FC Barcelona លោក Luis Enrique ជាគ្រូបង្វឹកថ្មីរបសពួកគេ បន្ទាប់គ្រូបង្វឹកចាស់លោក Tite បានប្រកាសលាលែងពីតំណែងភ្លាមៗ ក្រោយប្រេសុីលធ្លាក់ចេញពីពានរង្វាន់ FIFA World Cup Qatar 2022 ត្រឹមវគ្គ 8 ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រូអាត។
Luis Enrique not sacked as Spain coach for Twitch streams, says RFEF  president
Samba in the soul: Brazil's dancing celebrations part of a rich tradition |  World Cup 2022 | The Guardianប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលលោក Ednaldo Rodrigues គ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបក្នុងសប្ដាហ៍ក្រោយ ដើម្បីជួបជាមួយបេក្ខភាពគ្រូបង្វឹកនាពេលអនាគតរបស់ប្រសុីល។ 
Brazilian Football Association President focuses on partnerships in Paris  meeting
ខណៈដែលលោក Luis Enrique គឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពដែលត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេសុីល ដែលត្រូវបានជ្រើសរើសដោយ UOL Esporte ដែលជាសារព័ត៌មានក្នុងស្រុកប្រេសុីល។

សហព័ន្ធកីឡាបាល់ទាត់ប្រេសុីល CBF បានសាកសួររួចហើយ អំពីភាពដែលអាចទៅរួចរវាងលោក Enrique នឹងក្រុមជម្រើសជាតិប្រេសុីល តាមរយៈវីរបុរសក្រុមជម្រើសជាតិប្រេសុីលលោក Ronaldo ដែលធ្លាប់ជាអតីតមិត្តរួមក្រុមរបស់លោក Enrique កាលនៅ Barcelona ដែលបានជជែកជាមួយគ្នាផ្ទាល់នៅអេស្ប៉ាញ។
Ronaldo and Luis Enrique of Barcelona during the Cup Winners' Cup final v  Paris Saint-Germain. De Kuip, Rotterdam, the Netherlands, 14 May 1997. -  Planet Football
លោក Luis Enrique មិនមែនជាមនុស្សតែម្នាក់គត់ដែលស្ថិតក្នុងបញ្ជីរបស់លោក Ednaldo Rodrigues នោះទេ ខណៈដែលបេក្ខភាពដទៃទៀតក៏មានគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ផងដែរ។  បើទោះបីជាគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះ បានទទូចថារូបលោកមានបំណងចង់គោរពកិច្ចសន្យារយៈពេលវែងរបស់លោកជាមួយ Real Madrid។

គួរបញ្ជាក់ថាលោក Luis Enrique ត្រូវបានបណ្ដេញចេញពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញកាលពីថ្ងៃទី08 ខែធ្នូ ឆ្នាំមុន ក្រោយពីបានដឹកនាំអេស្ប៉ាញធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup Qatar 2022 ក្រោមថ្វីជើងម៉ារ៉ុក។
Former Spain and Barcelona boss Luis Enrique in talks to become Brazil  manager | Goal.com UK
 

Related