ឈ្នះហ្វីលីពីនម្សិលមិញជាក្ដីសង្ឃឹមមួយសម្រាប់ការជួបឥណ្ឌូនេស៊ីនៅប្រកួតបន្ទាប់...

ក្រោយពីក្រុមជម្រើសជាតិកម្ពុជាយើងបានយកឈ្នះហ្វីលីពីន 3-2 កាលពីល្ងាចម្សិលមិញនេះ វាបានធ្វើអោយក្រុមជម្រើសជាតិកម្ពុជាយើងកំពុងតែឈរនៅលេខ 2 ជាបណ្តោះអាសន្នក្នុងពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដោយមាន 3 ពិន្ទុស្មើថៃ បន្ទាប់ពីក្រុមការពារតំណែងជើងឯកថៃបានលត់ប្រ៊ុយណេ 5-0។



ក៏មិនខុសអីពីព្រឹត្តិការណ៍ AFF Championship កាលពីឆ្នាំ 2020 ដែរ ពោលគឺការប្រកួតទី2 របស់ក្រុមជម្រើសជាតិកម្ពុជាយើង នឹងត្រូវជួបឥណ្ឌូនេស៊ីទៀតហើយ។ ខណៈដែលកាលពីព្រឹត្តិការណ៍ចាស់ឥណ្ឌូនេស៊ីនឹងកម្ពុជាយើងស្ថិតនៅក្នុងពូល B ហើយកម្ពុជាយើងបានចាញ់ឥណ្ឌូនេស៊ី 4-2 នៅទឹកដីប្រទេសសិង្ហបុរី។



គួរបញ្ជាក់ថាការប្រកួតទី2 នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលកម្ពុជាយើងត្រូវជួបឥណ្ឌូនេស៊ីនោះ នឹងធ្វើឡើងនៅដីឥណ្ឌូនេស៊ី នៅថ្ងៃទី23 ខែធ្នូ នាកីឡដ្ឋាន Gelora Bung Karno ​ទីក្រុង Jakarta។

Gelora Bung Karno Stadium, Jakarta, Indonesia | Indonesia, Piala dunia,  Dunia

Related