* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លក្ខខណ្ឌតែមួយគត់ ដែលអាចនាំក្រុមអាសុីយើងមួយនេះ ឡើងទៅវគ្គបន្ទាប់បាន...
ក្រោយពីបញ្ចប់ការប្រកួតចំនួន 2 ប្រកួតនៅក្នុងពូល H ក្រុមជម្រើសជាតិកូរ៉េខាងត្បូងមានត្រឹម 1 ពិន្ទុប៉ុណ្ណោះ។ ក្រោយពីពួកគេបានត្រឹមស្មើអ៊ុយរូហ្គាយ 0-0 នឹងភ្លាត់ចាញ់ហ្គាណា 3-2 ដែលលទ្ធផលទាំងនេះបានធ្វើអោយក្រុមជើងខ្លាំងប្រចាំទ្វីបអាសុីមួយនេះ ពិបាកនឹងឡើងទៅកាន់វគ្គ 16 ចុងក្រោយជាបន្តខ្លាំងណាស់។ ព្រោះតែការប្រកួតចុងក្រោយពួកគេត្រូវប៉ះក្រុមឈ្នះ 100% នៅក្នុងពូល F នេះ គឺក្រុមព័រទុយហ្គាល់ទៀត។

ប៉ុន្តែទោះជាយ៉ាងណា ក៏ក្រុមជម្រើសជាតិកូរ៉េខាងត្បូង នៅតែអាចមានលទ្ធភាពក្នុងការឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តបាន ប្រសិនបើលក្ខខណ្ឌមួយនេះអាចកើតឡើង។ ដោយកូរ៉េខាងត្បូងត្រូវតែឈ្នះព័រទុយហ្គាល់ ហើយហ្គាណាត្រូវតែស្មើ ឬចាញ់អ៊ុយរូហ្គាយតិចគ្រាប់។

គួរបញ្ជាក់ថាក្រុមជម្រើសជាតិកូរ៉េខាងត្បូង ធ្លាប់ជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ម្ដងដែលកាលពី World Cup ឆ្នាំ2002។ ដែលពេលនោះក្រុមក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានយកឈ្នះក្រុមជម្រើសជាតិព័រទុយហ្គាល់ 1-0។
ខណៈដែលការប្រកួតជុំចុងក្រោយនៅក្នុងពូល H នេះ កូរ៉េខាងត្បូង ប៉ះ ព័រទុយហ្គាល់ ហើយហ្គាណា ប៉ះ អ៊ុយរូហ្គាយ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង 10:00 យប់នេះ ម៉ោងនៅកម្ពុជាយើង ខណៈដែលការប្រកួតលេងម៉ោងតំណាលគ្នាតែម្ដង។
