កីឡាករព័រទុយហ្គាល់ពីររូបនិយាយចំៗបែបនេះ ក្រោយពីក្រុមខ្លួនបានជ្រុះចេញពី World Cup 2022...

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានជ្រុះចេញពីពានរង្វាន់ FIFA World Cup Qatar 2022 ត្រឹមវគ្គ 8 ក្រុមចុងក្រោយហើយកាលពីយប់ម្សិលមិញនេះ ក្រោយពីពួកគេបានភ្លាត់ចាញ់ក្រុមជម្រើសជាតិម៉ារ៉ុក 1-0 ពេញ 90 នាទី។

Morocco-Portugal final score: Morocco become first African nation to reach  World Cup semifinal after 1-0 win over Portugal - DraftKings Nation

ប៉ុន្តែក្រោយពីបញ្ចប់ការប្រកួតដែលព័រទុយហ្គាល់បានចាញ់ម៉ារ៉ុកនេះហើយ មានមហាជនជាច្រើនហាក់មិនសប្បាយចិត្តទៅ នឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលសញ្ជាតិអាហ្សង់ទីនលោក Facundo Tello ដែលហាក់មិនសូវជាផ្ដល់បាល់ពិន័យអោយទៅខាងព័រទុយហ្គាល់។  ហើយអ្នកវិភាគច្រើនណាស់ដែលបាននិយាយថា៖ សម ឬ ទេ អាជ្ញាកណ្ដាលអាហ្សង់ទីន ​មក​កាត់ក្ដី​ប្រកួត​ព័រទុយហ្គាល់ ព្រោះអាហ្សង់ទីនក៏កំពុងប្រកួតនៅឡើយដែរនោះ?

Portuguese players rage at referee after not awarding penalty in World Cup  quarter-final against Morocco

ខណៈដែលកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ពីររូបបាននិយាយចំៗបែបនេះថា៖

Pepe បាននិយាយថា៖ វាជារឿងមិនអាចទទួលយកបានទេ ដែលអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន ទទួលបន្ទុកកាត់សេចក្តីនៅថ្ងៃនេះ បន្ទាប់ពីអ្វីដែលបានកើតឡើងកាលពីម្សិលមិញ ដោយ Messi បានត្អូញត្អែរពីរឿងនោះ។  អ្វីដែលខ្ញុំបានឃើញនៅថ្ងៃនេះ ពួកគេអាចផ្តល់ពានរង្វាន់ជើងឯកដល់អាហ្សង់ទីនឥឡូវនេះបានហើយ។

Coupe du monde 2022 - Pepe (Portugal) : "C'est inacceptable qu'un Argentin  nous arbitre" - Eurosport

ចំណែក Bruno Fernandes វិញបាននិយាយថា៖ ខ្ញុំមិនដឹងថាតើពួកគេនឹងផ្តល់ពានឱ្យអាហ្សង់ទីនទេ។  ខ្ញុំមិនខ្វល់ទេ ខ្ញុំនឹងនិយាយអ្វីដែលខ្ញុំគិត ហើយវាប្រាកដណាស់ពួកគេនឹងផ្ដលវាឱ្យអាហ្សង់ទីន។  វាចម្លែកណាស់ដែលអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន ទទួលបន្ទុកកាត់សេចក្តីការប្រកួតនេះ។  ពួកគេបានលំអៀងលើទីលាន ហើយប្រឆាំងនឹងពួកយើងយ៉ាងច្បាស់។

World Cup » News » Pepe and Fernandes blast Argentine referee after  Portugal exit

Related