* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Takuma Asano ពីកីឡាករមិនជោគជ័យនៅ Arsenal ក្លាយជាវីរបុរសបាល់ទាត់ជប៉ុននៅ World Cup...
ជ័យជំនៈរបស់ក្រុមជម្រើសជាតិជប៉ុនលើក្រុមជម្រើសជាតិអាល្លឺម៉ង់ 2-1 នៅ World Cup ឆ្នាំ2022 កាលពីយប់ម្សិលមិញ កំពុងតែធ្វើអោយមានភាពល្បីល្បាញខ្លាំងក្នុងពិភពបាល់ទាត់។ ហើយវាក៏បានធ្វើអោយពិភពលោកស្គាល់បាល់ទាត់អាសុីកាន់តែច្បាស់ថែមមួយកម្រិតទៀតផងដែរ ក្រោយពីអារ៉ាប៊ីសាអូឌីតបានយកឈ្នះអាហ្សទីន 2-1 នឹងជប៉ុនឈ្នះអាល្លឺម៉ង់ 2-1 យ៉ាងគួរអោយភ្ញាក់ផ្អើលបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup លើកនេះ។
ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតក្នុងជ័យជំនៈជប៉ុនលើអាល្លឺម៉ង់នោះ គឺខ្សែប្រយុទ្ធជប៉ុនកីឡាករ Takuma Asano ព្រោះមុនពេល Takuma Asano មិនទាន់ប្ដូរចូលលេង អាល្លឺម៉ងស្ទើរតែបត់ពាក់កណ្ដាលតារាងលេងជាមួយជប៉ុនទៅហើយ។ ប៉ុន្តែនៅពេលមានវត្តមាន Takuma Asano នៅលើទីលានបានធ្វើអោយស្ថានភាពរបស់ជប៉ុន ហាក់ប្រែប្រួលស្ទើរតែទាំងស្រុង ដោយជប៉ុនមានសាច់បាល់លេងច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺជប៉ុនអាចវាយបកយកឈ្នះម្ចាស់ពានរង្វាន់ World Cup 4 លើកអាល្លឺម៉ង់ 2-1 វិញយ៉ាងអស្ចារ្យបំផុតតែម្ដង។ ហើយអ្នកដែលរកបានគ្រាប់បាល់ជ័យជំនៈ អោយជប៉ុនលើអាល្លឺម៉ងនេះគឺ Takuma Asano នេះឯង។

បើនិយាយអំពីក្លឹបដែលវីរបុរសបាល់ទាត់ជប៉ុនកីឡាករ Takuma Asano កំពុងតែប្រកបអាជីពបច្ចុប្បន្ននេះគឺក្លឹប VfL Bochum នៅ Bundesliga ដែលជាលីគកំពូលប្រទេសអាល្លឺម៉ង់។ ប៉ុន្តែ Asano ក៏ធ្លាប់ជាអតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal ផងដែលពីមុនមក តែអាជីពបាល់ទាត់របស់គេជាមួយ Arsenal គឺមិនទទួលបានជោគជ័យនោះទេ ព្រោះតែ Asano ត្រូវបានបដិសេធលិខិតអនុញ្ញាតការងារនៅប្រទេសអង់គ្លេស។

Asano បានចូលរួមជាមួយ Arsenal នៅក្នុងរដូវក្តៅឆ្នាំ2016 បន្ទាប់ពីបានជួយអោយក្រុម Sanfrecce Hiroshima ឈ្នះជើងឯកលីគកំពូលជប៉ុននៅរដូវកាលឆ្នាំ2015។ ក្រោយមក Arsenal បានដាក់អោយ Asano ទៅក្រុមនៅលីគកំពូលអាល្លឺម៉ង់ខ្ចីជើងបន្តបន្ទាប់រហូតដល់ Arsenal សម្រេចលក់ Asano ដាច់អោយទៅក្រុមនៅរុស្សី FK Partizan ក្នុងទំហំទឹកប្រាក់ 1 លានអឺរ៉ូនៅក្នុងឆ្នាំ2019។

អតីតគ្រូ Arsenal គឺលោកតាបារាំង Arsene Wenger ធ្លាប់បាននិយាយថា៖ Takuma Asano គឺជាខ្សែប្រយុទ្ធវ័យក្មេងដែលមានទេពកោសល្យ និងជាកីឡាករដ៏អស្ចារ្យម្នាក់នៅថ្ងៃអនាគត។ តែក្រោយមកអាជីបបាល់ទាត់របស់ Asano ក៏បានជួបបញ្ហានៅ Arsenal ដោយសារតែរូបគេ ត្រូវបានបដិសេធលិខិតអនុញ្ញាតការងារនៅប្រទេសអង់គ្លេស។ ដែលនេះហើយជាមូលហេតុធ្វើអោយ Asano មិនអាចបង្ហាញខ្លួនអោយ Arsenal បានសូម្បីតែមួយប្រកួតក្នុងរយៈពេល 4 ឆ្នាំក្នុងនាមជាកីឡាកររបស់ Arsenal។
