* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Theo Hernandez បានពន្លយថា៖ ការជួប Messi គ្មានអ្វីគួរអោយភ័យខ្លាចឡើយ...
Theo Hernandez ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិបារាំង ក្រោយពីបានទាត់បញ្ចូលទីមួយគ្រាប់អោយបារាំងយកឈ្នះម៉ារ៉ុក 2-0 នឹងរួមចំណែកជួយអោយបារាំងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2022 នេះ។

ក្រោយពីបារាំងបានឡើងទៅជួបអាហ្សង់ទីននៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2022 Theo Hernandez បានពន្លយថា៖ "ក្រុមមាន់គកបារាំងរបស់ពួកយើងមិនមានការភ័យខ្លាចអ្វីឡើយ សម្រាប់ការជួបជាមួយ Lionel Messi"។
"Messi? ពួកយើងមិនខ្លាចទេ។ បើទោះពួកគេមានក្រុមដ៏អស្ចារ្យក៏ដោយ។ ប៉ុន្តែយើងនៅមានពេលប៉ុន្មានថ្ងៃទៀតក្នុងការរៀបចំដើម្បីឈ្នះពួកគេ"។

Theo Hernandez ខ្សែការពារស្លាបឆ្វេងដែលមកពីក្លឹប AC Milan រូបនេះ បានបង្ហាញខ្លួនក្នុងពានរង្វាន់ FIFA World Cup 2022 នេះបានចំនួន 5 ប្រកួតហើយ។ ខណៈដែលរូបគេអាចទាត់បញ្ចូលទីបាន 1 គ្រាប់ នឹង asissts បានចំនួន 2 លើកផងដែរ។
ខណៈដែល Theo Hernandez មានឱកាសបានរ៉ាប់រងតំណែងខ្សែការពារស្លាបឆ្វេងបារាំងក្នុងពានរង្វាន់ FIFA World Cup 2022 នេះ ក៏ព្រោះតែបងប្រុសរបស់គេកីឡាករ Lucas Hernandez មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួបប្រកួតបើកឆាកបារាំងទល់នឹងអូស្រ្តាលី។

គួរបញ្ជាក់ថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2022 រវាងបារាំងនឹងអាហ្សង់ទីន នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី18 សប្ដាហ៍នេះ។
