លោក Zinedine Zidane បដិសេធសំណើរធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអាមេរិក...

បើយោងទៅតាម L’Equipe បានចុះផ្សាយដោយអតីតគ្រូបង្វឹកក្រុមយក្សអេស្ប៉ាញ Real Madrid លោក Zinedine Zidane បានធ្វើការបដិសេធនូវសំណើរធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអាមេរិក។

ខណៈដែលសហព័ន្ធ​បាល់ទាត់​អាមេរិក បានធ្វើការផ្ដល់ជូននូវសំណើរធ្វើគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអាមេរិកដល់លោក Zinedine Zidane ដោយទទួលបានប្រាក់ខែដ៏ខ្ពស់ ជាមួយនឹងកុងត្រារយៈពេល ​3 ឆ្នាំ ពោលគឺកុងត្រានឹងអស់សុពលភាពក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2026 តែម្ដង។  ស្របពេលដែលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 សហរដ្ឋអាមេរិក​, ម៉ិកស៊ិក នឹងកាណាដា គឺជាម្ចាស់ផ្ទះ។

Real Madrid: There is only one job left for Zinedine Zidane
FIFA World Cup 2026: host countries, cities, dates and moreយ៉ាងណាក៏ដោយក៏លោក Zidane បានច្រានចោលកិច្ចព្រមព្រៀងមួយនេះ ដោយចង់បន្តស្នាក់នៅអឺរ៉ុបជាបន្តទៀត បើទោះបីជាគ្មានការងារជាគ្រូបង្វឹកជាមួយក្រុមណាមួយក៏ដោយចុះ ក្រោយពីរូបលោកបានចាកចេញពីតំណែងជាគ្រូបង្វឹកក្រុម Real Madrid កាលពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021។

គួរបញ្ជាក់ថានៅមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា Zidane ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងដែលថារូបលោកអាចនឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងជំនួសលោកគ្រូ Didier Deschamps។ 

ប៉ុន្តែការរំពឹងទុកនោះក៏ត្រូវបានបញ្ចប់ទៅវិញ ក្រោយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ សហព័ន្ធ​បាល់ទាត់បារាំងបានសម្រេចបន្តកិច្ចសន្យាថ្មីជាមួយលោកគ្រូ Didier Deschamps រហូតដល់ឆ្នាំ 2026។  ក្រោយពីលោក Didier Deschamps បានដឹកនាំបារាំងទទួលបានចំណាត់ថ្នាក់លេខ 2 នៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះ។
Didier Deschamps staying on as France head coach | The Independent
មូលហេតុដែលក្រុមជម្រើសជាតិអាមេរិកចង់តែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ក៏ព្រោះតែគ្រូបច្ចុប្បន្នលោក Gregg Berhalter កំពុងតែស្ថិតក្រោមការស៊ើបអង្កេតអំពីរឿងរ៉ាវឆ្នាំ 1991 ដែលរូបលោកបានប្រើអំពើហិង្សានៅក្នុងគ្រួសារនោះ។

ខណៈដែលកិច្ចសន្យាចាស់របស់លោក Gregg Berhalter ជាមួយក្រុមជម្រើសជាតិអាមេរិកបានអស់សុពលភាពកាលពីសប្ដាហ៍មុន ក្រោយពីរូបលោកបានដឹកនាំអាមេរិកអាចឈានទៅដល់វគ្គ 16 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះផងដែរ។

US Soccer probes alleged Gregg Berhalter incident from 90s after apparent  blackmail plot | Fox News
USA vs Iran at FIFA World Cup 2022: Match start time and schedule

គួរបញ្ជាក់ថាបច្ចុប្បន្ននេះលោកគ្រូ Anthony Hudson កំពុងតែកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិកជាបណ្តោះអាសន្នសិន។

Anthony Hudson leads USMNT U-20s determined to show he has grown as a coach  - SBI Soccer

Related