សរសើរក្រុមជម្រើសជាតិប្រេសុីល ពិតជាផ្ដល់ការគោរពទៅដល់កីឡា Dani Alves ខ្លាំងពិតមែន...

ដោយកាលពីយប់ម្សិលមិញនេះ ក្រុមជម្រើសជាតិប្រេសុីលបានប្រកាសពីបញ្ជីឈ្មោះកីឡាករទាំង 26 នាក់ចុងក្រោយ ដើម្បីហោះទៅកាន់ព្រឹត្តិការបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា។

ហើយរឿងដែលគួរអោយចាប់អារម្មណ៍នោះ គឺក្នុងចំណោមកីឡាករទាំង 26 នាក់នោះក៏មានវត្តមានរបស់អតីតកីឡាករក្រុម FC Barcelona កីឡាករ Dani Alves ផងដែរ បើទោះបីជាពេលបច្ចុប្បន្ននេះខ្សែការពារស្លាបស្ដាំងរូបនេះ មានវ័យ 39 ឆ្នាំទៅហើយក្ដី។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ Dani Alves កំពុងតែលេងអោយក្រុម UNAM Pumas ដែលជាក្រុមស្ថិតក្នុងលីគកំពូលប្រទេសម៉ិកស៊ិក ដោយបង្ហាញខ្លួនបាន 12 ប្រកួត នឹងបោះអោយមិត្តរួមក្រុមទាត់ចូលបាន 4 លើក។

Related