បារាំង ប៉ះ អង់គ្លេស តើកំណត់ត្រាអ្នកណាល្អជាង មុនជួបគ្នាក្នុងការប្រកួត World Cup 2022 វគ្គ 8 ក្រុមចុងក្រោយយប់នេះ...?

ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស និង​​ត្រូវ​ប៉ះ​ក្រុមមាន់គកបារាំង​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022 វគ្គ 8 ក្រុម​ចុង​ក្រោយ​នៅ​វេលាម៉ោង 2:00 រំលងអាធ្រាត្រយប់នេះ។  បើ​រាប់​តែ​ការជួបគ្នា​ក្នុងកម្មវិធី​ធំៗ​ពីរ​ដូច​ជា World Cup និង Euro Cup នោះ គឺតោកំណាចអង់គ្លេសប៉ះមាន់គកបារាំងរហូតដល់​ទៅ 5 ដង។  ដូច្នេះ​ការ​ប្រកួត​នៅយប់​នេះ​នឹង​ក្លាយ​ជាការជួបគ្នា​លើក​ទី​ 6 ​សម្រាប់​ក្រុមទាំង​ពីរហើយ។

England vs France, World Cup 2022 quarter-final showdown: Tactics, styles,  form and player stats | Football News | Sky Sports

ទោះបីជាយ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋានជាច្រើនបានបង្ហាញក្តីបារម្ភចំពោះក្រុមជម្រើសជាតិអង់គ្លេស ដែលអាចប្រឈមនឹងការជ្រុះចេញត្រឹមវគ្គនេះ ដោយសារតែក្រុមការពារតំណែងជើងឯកបារាំង ពួកគេមានកំពូលកីឡាករល្បឿនលឿន នឹងបញ្ចប់ទីច្បាស់ដូចជា Kylian Mbappe ដែលជាក្ដីបារម្ភយ៉ាងខ្លាំងទៅដល់ក្រុមជម្រើសជាតិអង់គ្លេស។

23-year-old Kylian Mbappé could overtake these Pelé, Ronaldo and Messi  World Cup records

ខាងក្រោមនេះជាប្រវត្តិនៃការជួបគ្នា 5 លើកនៅក្នុងព្រឹត្តិការណ៍ World Cup នឹង Euro Cup រវាងបារាំងនឹងអង់គ្លេស៖

1. World Cup ឆ្នាំ 1966 ក្នុងនាមជាម្ចាស់ផ្ទះអង់គ្លេសបានយកឈ្នះបារាំង 2-0 នៅកីឡដ្ឋាន Wembley ដែលបានធ្វើអោយបារាំងត្រូវជ្រុះចេញត្រឹមវគ្គចែកពូល។

Jimmy Greaves dead: Tottenham and England legend passes away aged 81 -  Mirror Online

2. World Cup ឆ្នាំ 1982 ដែលនៅពេលនោះប្រទេសអេស្ប៉ាញជាម្ចាស់ផ្ទះ ហើយអង់គ្លេសនឹងបារាំងក៏ស្ថិតនៅក្នុងពូលជាមួយគ្នាម្ដងទៀត។  អង់គ្លេសក៏នៅតែយកឈ្នះបារាំងម្ដងទៀតក្នុងលទ្ធផល 3-1 នៅកីឡដា្ឋន San Mamés នាទីក្រុង Bilbao។  ប៉ុន្តែក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ក៏បានដឹកដៃគ្នាឡើងទៅកាន់ជុំបន្ទាប់ទៀតផងដែរ។

England's World Cup openers: From triumph to disaster | England | The  Guardian
3. Euro Cup ឆ្នាំ 1992 ដែលនៅពេលនោះប្រទេសព័រទុយហ្គាល់ជាម្ចាស់ផ្ទះ អង់គ្លេសនឹងបារាំងក៏ស្ថិតនៅក្នុងពូលជាមួយគ្នាម្ដងទៀត។  ប៉ុន្តែជួបគ្នាលើកនេះមិនមានក្រុមណាឈ្នះ ឬ ចាញ់នោះទេ ពោលគឺក្រុមទាំងពីរបានត្រឹមស្មើគ្នា 0-0 ហើយក្រុមទាំងពីរក៏បានជ្រុះចេញត្រឹមវគ្គចែកពូលដូចគ្នាផងដែរ។

From Hunt's Heroics to Zidane's heart-breaker: The Five Times England and  France have met

4. Euro Cup ឆ្នាំ 2004 ដែលនៅពេលនោះប្រទេសស៊ុយអែតជាម្ចាស់ផ្ទះ ហើយអង់គ្លេសនឹងបារាំងក៏ស្ថិតនៅក្នុងពូលជាមួយគ្នាទៀត។  ប៉ុន្តែការជួបគ្នាលើកនេះ បារាំងជាអ្នកឈ្នះអង់គ្លេសវិញម្ដង ពោលគឺបារាំងយកឈ្នះអង់គ្លេស 2-1 ហើយក្រុមទាំងពីរក៏បានដឹកដៃគ្នាឡើងទៅកាន់ជុំបន្ទាប់ទៀតផងដែរ។

J – 33 : rétro Bleus – Zidane punit l'Angleterre
5. Euro Cup ឆ្នាំ 2012 ដែលនៅពេលនោះប្រទេសប្រទេស​ប៉ូឡូញ នឹងអ៊ុយក្រែនជាម្ចាស់ផ្ទះ ហើយអង់គ្លេសនឹងបារាំងក៏ស្ថិតនៅក្នុងពូលជាមួយគ្នាទៀត។  ប៉ុន្តែមិនមានក្រុមណាឈ្នះ ឬ ចាញ់នោះទេ ពោលគឺក្រុមទាំងពីរបានត្រឹមស្មើគ្នា 1-1 ហើយក្រុមទាំងពីរក៏បានដឹកដៃគ្នាឡើងទៅកាន់ជុំបន្ទាប់ទៀតផងដែរ។

Euro 2012: England vs. France - Photos - WSJ

Related