Bayern គ្រោងនឹងតែងតាំង Kompany ជាគ្រូបង្វឹកថ្មី

Bayern Munich ជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Vincent Kompany ជាគ្រូបង្វឹកថ្មីរបស់ពួកគេនៅរដូវកាលក្រោយ។

Bayern Munich ដែលជាក្រុមដ៏ល្បីល្បាញនៃ Bundesliga  ជិតឈានដល់កិច្ចព្រមព្រៀងមួយក្នុងការដណ្តើមយក Vincent Kompany ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Burnley មក ដឹកនាំក្រុមនៅរដូវកាលក្រោយ។ ក្រុម Bayern Munich គ្រោងចែកផ្លូវជាមួយ Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ។ ហើយ​មាន​ទំនាក់ទំនង​ព័ត៌មាន​ជាមួយ​គ្រូបង្វឹក​ល្បីៗ​ជាច្រើន​ខែ​កន្លងមក​។

ទោះជាយ៉ាងណាក៏ដោយ Fabrizio Romano ដែលជាអ្នករាយការណ៍ព័ត៌មានបាល់ទាត់ដ៏ល្បីល្បាញបានបង្ហើបថាអតីតខ្សែការពារសញ្ជាតិបែលហ្ស៊ិកបានទទួលយកសំណើររបស់ Bayern រួចហើយ។ អ្វីៗ​ដំណើរការ​ទៅ​ដោយ​រលូន​បន្ទាប់​ពី​ការ​ចរចា​លើក​ដំបូង​ប៉ុណ្ណោះ។

Related