* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្ទុះរឿងកីឡាករបែលហ្សិកបីនាក់វាយគ្នា នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយពីចាញ់ម៉ារ៉ុក...
បើយោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយកីឡារបស់ប្រទេសបែលហ្ស៊ិក RTL Sport បានទម្លាយថាកីឡាករ Kevin De Bruyne, Eden Hazard និង Jan Vertonghen បានឈ្លោះប្រកែកគ្នាជាខ្លាំង នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីបែលហ្ស៊ិកបានភ្លាត់ចាញ់ម៉ារ៉ុក 2-0 ក្នុងការប្រកួតជុំទី2 ពូល F ពានរង្វាន់ FIFA World Cup Qatar 2022 កាលពីថ្ងៃទី27 ខែវិច្ឆិកា។
យ៉ាងណាក៏ដោយ RTL Sport បានបង្ហើបថា៖ ក្រោយពីការប្រកួតជាមួយម៉ារ៉ុក ពួកគេទាំងបីនាក់ បានតឹងសរសៃកដាក់គ្នាជាខ្លាំងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ រហូតធ្វើឲ្យ Romelu Lukaku ចេញទៅបញ្ឈប់ពួកគេទាំង 3 នឹងព្យាយាមធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។
ចំណែកបែលហ្ស៊ិកវិញ បច្ចុប្បន្នកំពុងតែឈរនៅលេខរៀងទី3 ក្នុងពូល F ដោយមាន 3 ពិន្ទុពីការប្រកួត 2 លើក ហើយការប្រកួតចុងក្រោយរបស់ពួកគេ ត្រូវប៉ះជាមួយក្រុមក្រូអាត ដែលជាការប្រកួតសម្រេចថាក្រុមណា នឹងឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តទៀត។

គួរបញ្ជាក់ថាការប្រកួតចុងក្រោយនៅក្នុងពូល F នេះ បែលហ្ស៊ិក ប៉ះ ក្រូអាត ហើយកាណាដា ប៉ះ ម៉ារ៉ុក ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី01 ខែធ្នូ ម៉ោង 10:00 នាទីយប់ម៉ោងនៅកម្ពុជាយើង ខណៈដែលការប្រកួតលេងម៉ោងតំណាលគ្នាតែម្ដង។
