* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
U20 នារីកម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះប្រចាំពូល ក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC U20 Women's Asian Cup 2024...
ដោយនៅដើមឆ្នាំ 2023 ខាងមុខនេះ ក្រុមជម្រើសជាតិ U20 នារីកម្ពុជាយើង នឹងទទួលធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះជុំទី1 នៃពានរង្វាន់ AFC U20 Women's Asian Cup 2024 នាប្រទេសអ៊ូសបីគីស្ថាន។ ខណៈដែលការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី04 ដល់ថ្ងៃទី12 ខែមីនា ឆ្នាំ2023 ដើម្បីរកក្រុមឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រនាប្រទេសអ៊ូសបីគីស្ថាននៅឆ្នាំ 2024។
គួរបញ្ជាក់ថា៖ ក្រុម U20 នារីកម្ពុជាយើង ស្ថិតនៅក្នុងពូល G ដែលរួមមានក្រុមជម្រើសជាតិ U20 នារីប៉ាគីស្ថាន, U20 នារីម៉ាឡេស៊ី នឹង U20 នារីមីយ៉ាន់ម៉ា។