តារាកំពុងឡើងកូដខ្លាំងម្នាក់របស់ហូឡង់នៅ World Cup 2022 បង្ហាញពីក្រុមក្នុងសុបិន្តរបស់គេ 5 ហើយក្នុងនោះក៏មានក្រុម Man.United ដែរ...

ខ្សែប្រយុទ្ធកំពុងតែឡើងជើងខ្លាំងរបស់ក្រុមជម្រើសជាតិហូឡង់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 កីឡករ Cody Gakpo ធ្លាប់បានពន្លយមុន FIFA World Cup Qatar 2022 មកដល់ថា៖ ខ្ញុំនឹងព្យាយាមលេងអោយបានល្អបំផុតក្នុងព្រឹត្តិការណ៍មួយនេះ ហើយក្រុមធំៗចំនួន 5 ដែលជាក្រុមស្ថិតក្នុងកី្ដសុបិន្តរបស់ខ្ញុំក្នុងការផ្លាស់ទៅចូលរួមនាពេលអនាគត។ ហើយខ្ញុំក៏បានត្រៀមខ្លួនរួចជាស្រាច់ដែរ ដើម្បីពិចារណាលើការផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានតែក្រុម 5 នេះប៉ុណ្ណោះដែលខ្ញុំចង់ផ្លាស់ទៅ។

ខណៈដែលក្រុមចំនួន 5 ដែលស្ថិតក្នុងក្ដីសុបិន្តរបស់តារាវ័យក្មេងសញ្ជាតិហូឡង់រូបនេះរួមមានក្រុម FC Barcelona, Real Madrid, Liverpool, Manchester City នឹង Manchester United។

បច្ចុប្បន្ននេះ Cody Gakpo កំពុងតែប្រកបអាជីពជាមួយក្រុមក្នុងស្រុករបស់ហូឡង់ PSV Eindhoven ខណៈដែលរដូវកាលនេះអាចនិយាយបានថា ជារដូវកាលរបស់គេហើយ។ ដោយរដូវកាលនេះ Cody Gakpo ទាត់បញ្ចូលទីបាន 15 គ្រាប់នឹងបោះអោយគេទាត់ចូលបាន 18 លើកអោយក្រុម PSV ពីគ្រប់កម្មវិធីទាំងអស់។

ចំណែកនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នេះវិញ Cody Gakpo ក៏កាន់តែបង្ហាញពីភាពខ្លាំងរបស់គេបន្ថែមទៀត​ដោយចូលលេង 2 ប្រកួតដំបូងក្នុងព្រឹត្តិការណ៍មួយនេះ រូបគេអាចរកគ្រាប់បាល់បានទាំង 2 ប្រកួត ដោយទល់នឹងក្រុមជម្រើសជាតិសេណេហ្គាល់ 1 គ្រាប់ នឹងទល់ជាមួយក្រុមជម្រើសជាតិអេក្វាឌ័រ 1 គ្រាប់។

Related