គ្រូ World Cup 2022 របស់ក្រុមជម្រើសជាតិអេក្វាឌ័រប្រកាសលាលែងពីតំណែង...

សហព័ន្ធបាល់ទាត់អេក្វាឌ័រ (FEF) បានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះថា លោកគ្រូសញ្ជាតិអាហ្សង់ទីន Gustavo Alfaro បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេក្វាឌ័រហើយ។  ក្រោយពីអេក្វាឌ័របានធ្លាក់ត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 បន្ទាប់​ពីបានភ្លាត់​ចាញ់​សេណេហ្គាល់ 2-1 នៅក្នុងការប្រកួតចុងក្រោយនៃពូល A។
Gustavo Alfaro, entrenador de Ecuador: "Si Argentina da vuelta esto, está  para salir campeón del mundo en Qatar 2022" - Vermouth Deportivo
Ecuador eliminado del Mundial tras perder ante Senegal| Telediario Méxicoបើយោងទៅតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអេក្វាឌ័របានបញ្ជាក់ថា សហព័ន្ធបាល់ទាត់អេក្វាឌ័រ (FEF) ចង់បន្តកិច្ចសន្យាជាមួយលោកគ្រូ Gustavo Alfaro ជាបន្តទៀតដែរ ប៉ុន្តែត្រូវបានលោក Alfaro បដិសេធចំពោះសំណើរមួយនេះ។

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ 60 ឆ្នាំរូបនេះ បានចូលកាន់តំណែងជាគ្រូរបស់ក្រុមជម្រើសជាតិអេក្វាឌ័រ កាលពីថ្ងៃទី 26 ខែសីហា ឆ្នាំ 2020។

Ángelo Preciado, lateral de la selección ecuatoriana: “El profe Alfaro está  en todas” - Infobae

Related