Lionel Messi ថាការដែលរូបគេអាចឈ្នះពាន World Cup គឺព្រះជាម្ចាស់ជាអ្នកប្រទានដល់រូបគេ...

ក្រោយពី Lionel Messi បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនអោយឈ្នះពានរង្វាន់ FIFA World Cup 2022 កាលពីយប់មិញនេះ ហើយវាគឺជាការឈ្នះជាពាន World Cup ជាលើកទី3 នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។

May be an image of 8 people and people standing
Lionel Messi បាននិយាយថា៖ "ខ្ញុំ​ចង់​បាន​វា​ខ្លាំង​ណាស់ ខ្ញុំ​ដឹង​ថា ព្រះ​បាន​ប្រទាន​ពាន​មួយនេះ​ឲ្យ​ខ្ញុំ។  ខ្ញុំមានអារម្មណ៍ដូចនោះ។  ឥឡូវ​ដល់​ពេល​សប្បាយ​ហើយ។  មើលទៅពានរង្វាន់នេះ វាពិតជា​ស្អាតខ្លាំង​ណាស់"។

"យើងនឿយហត់ណាស់ ប៉ុន្តែទីបំផុតយើងអាចធ្វើវាបានហើយ។  យើង​មិន​អាច​រង់​ចាំយូរ ​ដើម្បី​ត្រឡប់​ទៅ​អាហ្សង់ទីន​វិញនោះទេ ​ដើម្បី​មើល​ថា​បរិយាកាសវាមិនដឹងជាអស្ចារ្យ​ប៉ុណ្ណា​នោះទេ"។

"នេះគឺជាជើងឯកដែលខ្ញុំរង់ចាំអស់មួយជីវិត។  នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក"។

May be an image of 4 people and people standing
Argentina erupts in joy after team reaches FIFA World Cup 2022 final
លើស​ពី​នេះ Messi ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ រូបគេ​គ្មានបំណង​ចូលនិវត្តន៍ពី​ក្រុម​ជម្រើស​ជាតិ​ក្នុងពេលវេលាណា​មួយ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​នោះទេ។

Messi៖ "ទេ ខ្ញុំនឹងមិនទាន់ចង់ឈប់លេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ។  ខ្ញុំចង់បន្តលេង​ ដើម្បីឈ្នះជើងឯកជាមួយពួកគេជាបន្តទៀត"។

May be an image of 1 person

Related