ជួយក្រូអាតឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយ World Cup អ្នកចាំទីក្រូអាតទទួលបានកំណត់ត្រាដ៏អស្ចារ្យមួយ...

ក្រោយពីជួយក្រូអាតឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup Qatar 2022 អ្នកចាំទីក្រុមជម្រើសជាតិក្រូអាតកីឡាករ​ Dominik Livaković បានបង្កើតកំណតត្រាដ៏អស្ចារ្យមួយ។  ដោយអ្នកចាំទីក្រូអាតរូបនេះបានក្លាយជាអ្នកចាំទីទី3 នៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ FIFA World Cup ដែលអាចសង្គ្រោះគ្រាប់បាល់ប៉េណាល់ទីបានរហូតដល់ទៅ 3 លើកក្នុងមួយប្រកួត។

Japan 1 Croatia 1 (1-3 on penalties): Livakovic the hero with three  shootout saves to set up potential Brazil clash | The Sun

ខណៈដែលក្រុមជម្រើសជាតិក្រូអាតបានទំលាក់ជប៉ុននៅវគ្គកាត់សេចក្ដីបាល់ 11 ម៉ែត្រក្នុងវគ្គ 16 ក្រុមចុងក្រោយក្នុងលទ្ធផល 3-1 កាលពីយប់មិញ។  ហើយក្នុងចំណោម 4 គ្រាប់ដែលជប៉ុនទាត់ប៉េណាល់ទីមកលើក្រូអាតនោះ គឺត្រូវបានអ្នកទីក្រូអាតកីឡាករ Dominik Livaković សង្គ្រោះបាន 3 គ្រាប់ នឹងរបូតតែ 1 គ្រាប់ប៉ុណ្ណោះ។

Shoot-out hero Livakovic: It's what we do in Croatia | Stadium Astro

គួរបញ្ជាក់ថាអ្នកចាំទី 2 រូបផ្សេងទៀតដែលធ្លាប់ធ្វើបានកំណត់ត្រាមួយនេះរួមមាន៖

ដោយអ្នកដែលធ្វើបានដំបូងគេ គឺអតីតអ្នកចាំទីក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Ricardo Pereira ធ្លាប់ធ្វើបានកាលពី World Cup ឆ្នាំ 2006 ទល់នឹងអង់គ្លេសក្នុងវគ្គ 8 ក្រុមចុងក្រោយ។

Kisah Ricardo, Pahlawan Portugal di Euro 2004 yang Kini Jadi Agen Properti  | kumparan.com
Perfect penalty can be taken by aiming at 'unsaveable' zone | Daily Mail  Online

ហើយអ្នកដែលធ្វើបានទី2 គឺអតីតអ្នកចាំទីក្រូអាតកីឡាករ Danijel Subašić ធ្លាប់ធ្វើបានកាលពី World Cup ឆ្នាំ 2018 ទល់នឹងដាណឺម៉ាកក្នុងវគ្គ 16 ក្រុមចុងក្រោយ។

Croatia hero Subasic retires from international football
Croatia goalkeeper Danijel Subasic honors dead friend at World Cup | The  Seattle Times

ក្រុមជម្រើសជាតិក្រូអាតនឹងឡើងទៅជួបក្រុមជម្រើសជាតិប្រេសុីលនៅវគ្គ 8 ក្រុមចុងក្រោយ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី09 ខែធ្នូ វេលាម៉ោង 10:00 យប់ម៉ោងនៅកម្ពុជាយើង។

Related