* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹប Al-Nassr បដិសេធចោលពាក្យចចាមអារ៉ាមដែលថា Ronaldo ជួយអារ៉ាប៊ីសាអូឌីតដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup...
ក្លឹបយក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Al-Nassr FC បានចេញមកបដិសេធចោលនៅពាក្យចចាមអារ៉ាមដែលបានចុះផ្សាយថា Cristiano Ronaldo នឹងទទួលបានប្រាក់បន្ថែមជាថ្នូរនឹងការក្លាយជាឯកអគ្គរដ្ឋទូតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2030។
ខណៈដែល Cristiano Ronaldo ទើបតែបានផ្លាស់ទៅចូលរួមជាមួយក្លឹបក្នុងប្រទេសនៃតំបន់មជ្ឈិមបូព៌ា ក្រោយពីរូបគេបានលុបចោលកិច្ចសន្យាជាមួយក្រុមបិសាចក្រហម Manchester United មុនកាលកំណត់នោះ។
ដោយតារាវ័យ 37 ឆ្នាំព័រទុយហ្គាល់រូបនេះ នឹងទទួលបានទឹកប្រាក់សរុបចំនួន 400 លានអឺរ៉ូ ដែល 200 លានអឺរ៉ូជាថ្លៃពលកម្មរបស់គេសម្រាប់ការលេងអោយ Al-Nassr និង 200 លានអឺរ៉ូទៀត សម្រាប់រូបគេដើម្បីជួយធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ 2030។
យ៉ាងណាមិញភ្លាក់ងាររបស់ Ronaldo បានចេញសេចក្ដីថ្លែងការណ៍ ដោយបានធ្វើការបដិសេធចំពោះពាក្យចចាមអារ៉ាមមួយនេះ ដោយសង្កត់ធ្ងន់ថា៖ “Cristiano Ronaldo នឹងផ្ដោតតែទៅលើការលេងនៅលើទីលាន នឹងការដឹកនាំក្រុម Al-Nassr ឱ្យទទួលបានជោគជ័យតែប៉ុណ្ណោះ”។
"ហើយកិច្ចសន្យារបស់ Cristiano Ronaldo ជាមួយក្លឹប Al Nasser មិនមានជាប់ពាក់ព័ន្ធទៅនឹងការដាក់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup របស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទេ"។