ចាញ់ហ្គាណាយប់មិញ ធ្វើអោយកូរ៉េខាងត្បូងមានឱកាស​តិច​តួច​បំផុតដែលអាចឡើងទៅកាន់វគ្គ 16 ក្រុមបាន...

ក្រោយពីឆ្លងកាត់ការប្រកួតចំនួន 2 ប្រកួតនៅក្នុងពូល H ក្រុមជម្រើសកូរ៉េខាងត្បូងដែលជាក្រុមស្ថិតក្នុងទ្វីបអាសុីរបស់យើង បានបង្ហាញបច្ចេកទេសលេងបានយ៉ាងល្អមែនទែន ប៉ុន្តែពួកគេហាក់នៅខ្វះសំណាងជាមួយការបញ្ចប់ទី ដែលជាហេតុធ្វើអោយពួកគេទើបតែរកបាន 1 ពិន្ទុប៉ុណ្ណោះពីការប្រកួតទាំង 2 ប្រកួតនេះ។

ដោយប្រកួតដំបូងក្រុមជម្រើសកូរ៉េខាងត្បូង បានត្រឹមស្មើជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ 0-0 នឹងប្រកួតទី​2 ពួកគេបានភ្លាត់ចាញ់ក្រុមជម្រើសជាតិហ្គាណា 3-2។ ដែលលទ្ធផលទាំងនេះធ្វើអោយពួកគេ មានឱកាស​តិច​តួច​បំផុតដែលអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តបាន ព្រោះប្រកួតចុងក្រោយពួកគេត្រូវប៉ះជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាក្រុមឈ្នះ 100% នៅក្នុងពូល H នេះទៀត។

A Ghanaian staff who took a 'selfie' next to Son Heung-min crying in upset  eyes - Teller Report
Loss to Ghana 'totally unfair' - South Korea assistant coach | Reuters

គួរបញ្ជាក់ថាការប្រកួតជុំចុងក្រោយនៅក្នុងពូល H នេះ គឺក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ហើយក្រុមជម្រើសជាតិហ្គាណា ប៉ះ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី02 ខែធ្នូ ម៉ោង 10:00 យប់ម៉ោងនៅកម្ពុជាយើង ដែលការប្រកួតនឹងលេងម៉ោងដំណាលគ្នាតែម្ដង។

Related