* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Roy Keane ថាលោកនឹងធ្វើជា Fan អាហ្សន់ទីន ព្រោះចង់ឃើញ Messi ឈ្នះពាន World Cup...

អតីតប្រធានក្រុម Manchester United លោក Roy Keane បាននិយាយថា៖ “លោកពិតជាចង់ឃើញ Lionel Messi ឈ្នះពាន World Cup ជាមួយអាហ្សង់ទីនណាស់ ហើយច្បាស់ណាស់ថាអាហ្សង់ទីនហាក់មានប្រៀបជាងបារាំងបន្តិចនៅវគ្គផ្តាច់ព្រ័ត្រនេះ”។ លោកបានបន្ថែមទៀតថា៖ "ខ្ញុំក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រក្រុមអាហ្សង់ទីន និង Lionel Messi ដើម្បីលើកពាន World Cup នៅវគ្គផ្តាច់ព្រ័ត្រ 2022 នេះ"។
វីរបុរស Manchester United វ័យ 51 ឆ្នាំរូបនេះបានប្រាប់ ITV Football ថា៖ "គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ វាគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ ហើយជាការប្រកួតដែលគ្រប់គ្នាទន្ទឹងរង់ចាំ"។
ជាមួយគ្នានេះលោក Roy Keane ក៏បានចង្អុលបង្ហាញថា៖ “បារាំងមានចំណុចខ្សោយក្នុងការតំបន់ការពារកណ្តាលរបស់ពួកគេ។ ប៉ុន្តែបារាំងមានខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ ដែលអាចបង្កហានិភ័យជាខ្លាំងដល់អាហ្សង់ទីន។ ហើយអាចបញ្ជូនបាល់បានយ៉ាងងាយតាមរយៈខ្សែបម្រើដ៏ល្អរបស់ពួកគេ។ ប៉ុន្តែការប្រកួតនៅថ្ងៃអាទិត្យនេះ វានឹងមានអ្វីប្លែក។ បារាំងជាអតីតជើងឯក។ ដូច្នេះពួកគេនឹងលេងដោយមានទំនុកចិត្ត។ ពួកគេមានកីឡាករល្អៗជាច្រើនដែលអាចផ្ដល់ផលលំបាកដល់អាហ្សង់ទីន”។
ខណៈដែលក្រុមជម្រើសជាតិនៃប្រទេសទាំងពីរសុទ្ធតែធ្លាប់ឈ្នះ World Cup 2 លើកដូចគ្នា ដោយអាហ្សង់ទីនឈ្នះនៅឆ្នាំ 1978 និង 1986 ហើយបារាំងឈ្នះនៅឆ្នាំ 1998 និង 2018 ដូច្នេះរវាងក្រុមទាំងពីរក្រុមណាដែលឈ្នះ World Cup 2022 នេះ នឹងក្លាយជាការឈ្នះលើកទី3 របស់ពួកគេ។
