* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ញាក់សាច់កីឡាករឥណ្ឌូនេសុីម្នាក់ជួយក្រុមលីគទី4 អង់គ្លេសទំលាក់ក្រុម Premier League ចេញពីពានរង្វាន់ Carabao Cup...
Elkan Baggott ខ្សែការពារកណ្ដាលកូនកាត់ អង់គ្លេស-ឥណ្ឌូនេសុី នឹងបច្ចុប្បន្នជាកីឡាករជម្រើសជាតិឥណ្ឌូនេសុីផងដែលនោះ។ ដោយកាលពីកាលពីយប់មិញនេះ ទទួលបានឪកាសចូលលេងពេញ 90 នាទី អោយក្រុមលីគទី4 អង់គ្លេស Gillingham F.C ទល់នឹងក្រុម Premier League Brentford F.C ក្នុងពាន Carabao Cup។


ហើយអ្វីដែលកាន់តែពិសេសផងដែលនោះ គឺកីឡាករជម្រើសជាតិឥណ្ឌូនេសុីរូបនេះ បានរួមចំណែកជួយអោយក្រុម Gillingham F.C ទំលាក់ក្រុម Brentford F.C ត្រឹមជុំទី3 នៃពានរង្វាន់ Carabao Cup ដោយបាល់កាត់សេចក្ដី 11 ម៉ែត្រ 6-5។

